គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា និងបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម លេខ ០០០៤៩២៦៥ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិត។ គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក បានបង្កើតឡើងនៅចុងឆ្នាំ២០១៩ ដែលមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ ដោយភាគទុនិកក្នុងស្រុកជាជនជាតិខ្មែរចំនួន ៦រូប ក្នុងគោលបំណងដើម្បីផ្តល់ប្រភពហិរញ្ញវត្ថុបន្ថែម ដល់ប្រជាជនដែលរស់នៅខេត្តបន្ទាយមានជ័យ ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គ្រឹះស្ថានបានពន្យាពេលនៃការចាប់ផ្តើមធ្វើប្រតិបត្តិការរបស់ខ្លួនរហូតដល់ដើមឆ្នាំ២០២២។ នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២២ គ្រឹះស្ថានបានចាប់ផ្តើមធ្វើប្រតិបត្តិការដំបូងរបស់ខ្លួន នៅខេត្តបន្ទាយមានជ័យ គ្រឹះស្ថានធ្វើប្រតិបត្តិការតែនៅក្នុងក្រុងសិរីសោភ័ណ និងប្រាំបួនខែបន្ទាប់មក គ្រឹះស្ថានបានពង្រឹកតំបន់ប្រតិបត្តិការរបស់ខ្លួនពេញទូទាំងខេត្ត (ទាំង ៩ ក្រុង-ស្រុក) ដើម្បីបង្ករលក្ខណងាយស្រួលដល់ប្រជាជនក្នុងខេត្តអាចទទួលបាននូវសេវាកម្មហិរញ្ញវត្ថុថ្មី ដែលអាចយកទៅប្រើប្រាស់ក្នុងការស្តារ និងពង្រីកមុខរបររបស់ខ្លួនបន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញក្រោយពីជំងឺកូវីដ-១៩ បានធូរស្រាល។ គោលដៅចម្បងរបស់ភាគទុនិកក្នុងការបង្កើតគ្រឹះស្ថាន វ៉ាយ.អិល.ភី គឺដើម្បីជួយជាប្រភពទុនដល់ប្រជាកសិករ និងអាជីវករតូចតាចក្នុងខេត្តអាចខ្ចីប្រាក់បានក្នុងអត្រាការប្រាក់ទាបសមរម្យ សម្រាប់បង្កើតមុខរបរផ្ទាល់ខ្លួននៅក្នុងស្រុក ជៀសវាងការធ្វើចំណាកស្រុក ដែលអាចជួបប្រទះនិងហានិភ័យផ្សេងៗ។